កម្មករនិយោជិតប្រមាណជា៣០០នាក់របស់ក្រុមហ៊ុនស្រាបៀរអង្គរធ្វើកូដកម្ម

image-2524
ខេត្តព្រះសីហនុ៖ កម្មករនិយោជិតប្រុសស្រីប្រមាណជា៣០០នាក់ដែលធ្វើការផ្នែកផ្សេងៗគ្នានៅក្នុងក្រុមហ៊ុនផលិតស្រាបៀរខេមប្រ៊ូវ(ស្រាបៀរអង្គរ) បានផ្ទុះឡើងនូវកូដកម្មនៅក្នុងក្រុមហ៊ុននៅខេត្តព្រះសីហនុ ដោយមូលហេតុដែលអ្នកគ្រប់គ្រងជនជាតិចិនរបស់ក្រុមហ៊ុននេះមិនបានគោរពលក្ខខណ្ឌការងារ និងសិទ្ធិរបស់កម្មករនិយោជិតរបស់ខ្លួន។ កូដកម្មនេះបានកើតឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ក្នុងគោលបំណងទាមទារចំនួនប្រាំចំណុចដូចមានខាងក្រោម៖ 1. សូមឲ្យក្រុមហ៊ុន ទទួលយក លោក លឹម រ័ត្ន ប្រធានផ្នែកឃ្លាំងចូលធ្វើការវិញ ...

ទិវាយុវជនអន្តរជាតិលើកទី១៧ ឆ្នាំ២០១៦

image-2515
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ យុវជនមួយក្រុមមានគ្នា៦៤នាក់ ក្នុងនោះមានយុវកម្មករមកពីវិស័យចំណីអាហារ និងសេវាកម្ម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងយុវនិស្សិតមកពីតាមសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ បានចូលរួមបា្ររពទិវាយុវជនអន្តរជាតិលើកទី១៧ ដែលបានរៀបចំឡើងដោយ សហព័ន្ធសហជីពកម្មករចំណីអាហារ និង សេវាកម្ម កម្ពុជា។ ...

ដំណឹងជ្រើរើសបុគ្គលិក

image-2508
សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា(CFSWF) ជាសហជីពឯករាជដែលធ្វើការលើវិស័យការងារ ចំណីអាហារ និងសេវាកម្ម ផ្តោតលើលក្ខខណ្ឌការងារល្អប្រសើរ សុខភាពសុវត្ថិភាព សិទ្ធិស្របច្បាប់ ប្រាក់ឈ្នួួលដើម្បីធានាការរស់នៅសមរម្យរបស់កម្មករនិយោជិត និងជម្រុញឲ្យមានការអនុវត្តន័លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាកាន់តែប្រសើរឡើង។ សហព័ន្ធយើងខ្ញុំត្រូវការជ្រើសរើសបុគ្គលិកបម្រើការងារផ្នែកមន្ត្រីគម្រោង១រូប ធ្វើការនៅក្នុងទីក្រុងភ្នំពេញ ដែលមានសេចក្តីបញ្ជាក់លំអិតដូចខាងក្រោម៖

កម្មករស្ត្រីសេវាកម្សាន្តនៅតែមិនទទួលបានកិច្ចគាំពារសង្គមបើទោះបីជាមានច្បាប់កំណត់ ខណៈដែលកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនទាន់មានច្បាប់គាំពារសង្គមនៅឡើយ

image-2498
ភ្នំពេញ៖ បើទោះបីជា ច្បាប់ស្តីអំពីកិច្ចគាំពារសង្គម ដែលធានាដល់ជនគ្រប់រូបដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារបានដាក់ចេញ តាំងពីឆ្នាំ២០០២ និងបានអនុវត្តន៍នៅឆ្នាំ២០០៨ដោយបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ទៅលើក គ្រោះថ្នាក់ការងារ និងជម្ងឺវិជ្ជាជីវៈក៍ដោយ។ នៅក្នុងនោះមានតែសហគ្រាសធំៗ និងកម្មករកាត់ដេរតែប៉ុណ្ណោះដែលទទួលបានការធានារ៉ាប់រងសង្គមទាំងនេះ។ ដោយឡែក កម្មករផ្នែកសេវាកម្សាន្ត ចំណីអាហារ និងសេវាទូទៅនៅមិនទាន់ទទួលបាននូវការធានារ៉ាប់រងសង្គម ...

ដំណឹងជ្រើសរើសបុគ្គលិក

image-2494
សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា ត្រូវការបុគ្គលិកបម្រើការងារតួនាទី ជា មន្ត្រីផ្នែកគម្រោង ចំនួន១ រូប បម្រើការងារនៅភ្នំពេញ។ ព័ត៌មានលំអិតសូមចូលទៅកាន់រូបភាពខាងក្រោម៖

លោកយាយអាយុ៦៧ឆ្នាំ ប្រើអំបោសចិញ្ចឹមជីវិត និងចៅកំព្រា៤នាក់

image-2488
ភ្នំពេញ៖ លោកយាយ សុខ សំអឿន មានអាយុ ៦៧ឆ្នាំ ដែលមានសមាជិកនៅក្នុងគ្រួសារ៧នាក់ ហើយលោកយាយមានចៅកំព្រា៤នាក់នៅក្នុងបន្ទុក។ លោកយាយមានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង គាត់បានផ្លាស់ទីលំនៅមករស់នៅទីក្រុងភ្នំពេញតាំងពីឆ្នាំ១៩៨០ ប្តីលោកយាយក៏បានស្លាប់ចោលគាត់នៅឆ្នាំ២០០៧ ដោយរស់នៅជាស្ត្រីមេម៉ាយ។ ដោយសារតែជីវភាព ខ្វះលទ្ធភាព និងចំណេះដឹងទាបទៀតនោះ ...

ទិវាពលកម្មអន្តរជាតិលើកទី១៣០ ត្រូវហាមមិនឲ្យមានការដង្ហែរក្បួន

image-2471
ភ្នំពេញ៖ ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ ក្រោមការរៀបចំរបស់សមាជិក និងដៃគូ នៃផ្ទះសាមគ្គី ក្នុងការប្រារពទិវាពលកម្មអន្តរជាតិលើកទី១៣០ ក្រោមប្រធានបទ 'សិទ្ធិកម្មករ និងសេរីភាពសមាគម' ដែលមានអ្នកចូលប្រមាណជា៧០០នាក់ ក្នុងគោលបំណងដង្ហែរក្បួនពីស្តាតអូឡាំពិច ទៅកាន់ក្រសួងការងារនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីបង្ហាញទៅសាធារណៈជនទូទៅ ...

ម្ចាស់ភោជនីយដ្ឋានចិនយីហោ ស៊ាវ ស៊ាវ យល់ព្រមទទួលកម្មករនិយោជិតឲ្យចូលធ្វើការវិញ និងបើកប្រាក់ឈ្នួលជាធម្មតា

image-2458
ភ្នំពេញ៖ ក្រោយពីមានការធ្វើកូដកម្មអស់រយៈពេល១ថ្ងៃកន្លះនៃកម្មករនិយោជិត ភោជនីយដ្ឋានចិនយីហោ ស៊ាវ ស៊ាវ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៨៤ ផ្លូវ៩៣ តាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញចាប់ពីថ្ងៃទី១៨ និង១៩ ខែមេសា ឆ្នាំ២០១៦មក ក៏មានការចរចារគ្នារវាងតំណាងថៅកែភោជនីយដ្ឋាន ...

ការអនុវត្តន៍គោលនយោបាយអភិវឌ្ឍ ឃុំ-សង្កាត់

image-2451
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា បានរៀបចំវេទិកាសាធារណៈស្តីអំពី 'ការអនុវត្តន៍គោលនយោបាយអភិវឌ្ឍ ឃុំ-សង្កាត់' ដែលធ្វើឡើងនៅក្នុងភោជនីដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមសរុបចំនូន៦០នាក់ ក្នុងនោះមាន ៤០ជាស្ត្រី។ ...

ក្រុមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គីសនី ដន សាហុងលើកគ្នាមកដល់ខាងមុខក្រុមហ៊ុនស្រាបៀរអង្គរ(ខេមប្រ៊ូវកម្ពុជា) ដើម្បីប្រឆាំងនឹងការសាងសង់ទំនប់នេះ

image-2423
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមបណ្តាប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គីសនី ដន សាហុង ប្រមាណជា១០០នាក់ បាននាំគ្នាមកលើកបដា តវ៉ា នៅខាងមុខក្រុមហ៊ុនស្រាបៀរអង្គរ(ខេមប្រ៊ូវកម្ពុជា) ស្ថិតនៅជាប់បណ្តោយផ្លូវសហព័ន្ធរុស្សី ទល់មុខអាកាសយាន្តដ្ឋានពោរិ៍ចិនតុង ដើម្បីប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គីសនីដនសាហុង ដែលមានថាមពលត្រឹមតែ២៦០មេហ្គាវ៉ាត់ ...
1 2 10